រឿងលោក សម រង្ស៊ី ហៅលោក ត្រាំ «ជាជនផ្តាច់ការដោយសារលុយ» ត្រូវបានសម្តេចតេជោ ហ៊ុន សែន យកទៅប្រាប់លោក ត្រាំ ដោយផ្ទាល់ក្នុងកិច្ចប្រជុំនៅហ្វីលីពីន

FN ៖ ដោយមិនញញើត ឬ ខ្លាចប្រធានាធិបតីអាមេរិកខឹងសម្បានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិយាយដោយត្រង់ៗប្រាប់លោក ដូណាល់ ត្រាំ ថា អំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅសហរដ្ឋអាមេរិក ក្រុមបក្សប្រឆាំងនៅកម្ពុជា បានប្រដូចលោក ដូណាល់ ត្រាំ និងរូបសម្តេច ជាជនផ្តាច់ការដូចគ្នា និងហៅលោក ត្រាំ ជាជនផ្តាច់ការដោយសារលុយ។ ការថ្លែងរំលឹកបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន រួមនិងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់លោកប្រធានាធិបតីទី៤៥របស់អាមេរិកថា ក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក សម្តេច គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សតិចតួចបំផុត ដែលបានជ្រើសរើសយកលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ថែមទាំងបានរំលឹកទៀតថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ ចៅៗរបស់សម្តេច ដែលរៀននៅសាលារបស់អាមេរិកាំង ត្រូវបានគេបញ្ចេះឲ្យស្អប់លោក ដូណាល់ ត្រាំ។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានប្រាប់ទៅប្រធានាធិបតីអាមេរិករូបនេះថា … Continue reading រឿងលោក សម រង្ស៊ី ហៅលោក ត្រាំ «ជាជនផ្តាច់ការដោយសារលុយ» ត្រូវបានសម្តេចតេជោ ហ៊ុន សែន យកទៅប្រាប់លោក ត្រាំ ដោយផ្ទាល់ក្នុងកិច្ចប្រជុំនៅហ្វីលីពីន